
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បន្តធ្វើយុទ្ធនាការបាញ់ថ្នាំមូស និងដាក់អាបេត ទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម
បាត់ដំបង ៖ នៅក្នុងខណៈពេល ដែលជំងឺគ្រុនឈាមកំពុងតែមានការផ្ទុះឡើងខ្លាំងនារដូវវស្សានេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងតែបន្តធ្វើយុទ្ធនាការចុះបាញ់ថ្នាំមូស និងដាក់អាបេត ដើម្បីទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម នៅតាមស្រុកគោលដៅក្នុងខេត្តបាត់ដំបង ។









