
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ណែនាំដល់ក្រុមការងាររៀបចំឱ្យមានការប្រកួតកីឡាបាល់ទាត់ឱ្យបានច្រើន ដើម្បីផ្តល់ឱកាសដល់យុវជនបានលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន
បាត់ដំបង ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានធ្វើការណែនាំលើកទឹកចិត្តដល់ក្រុមការងារចុះមូលដ្ឋាននានា ត្រូវបង្កើនការប្រកួតកីឡាបាល់ទាត់រវាងយុវជនតាមបណ្តាឃុំឱ្យបានច្រើន ដើម្បីផ្តល់ឱកាសដល់យុវជនបានដកបទពិសោធន៍បច្ចេកទេស ក្នុងការលេងកីឡា ពិសេសចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ ។











