
អាជ្ញាធរស្រុកសាលាក្រៅ ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង និងរៀបចំប្រព័ន្ធរំដោះទឹក ដើម្បីការពារការលិចលង់ក្នុងរដូវវស្សា
ប៉ៃលិន៖ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវដំណើរការគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ស្ថិតនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេស និងពន្លឿនការដ្ឋានឱ្យសម្រេចបានតាមផែនការកំណត់។











