
សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគវិនិយោគឃុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ មិន ធារី អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ
គោលបំណង និងសារសំខាន់៖ ការកៀរគរធនធាន៖ ភ្ជាប់គម្រោងអាទិភាពរបស់ឃុំ សង្កាត់ ជាមួយថវិកា និងការគាំទ្របច្ចេកទេសពីក្រសួង-ស្ថាប័នរដ្ឋ មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ ចៀសវាងការជាន់គ្នានៃគម្រោង៖ បង្កើតការសម្របសម្រួលច្បាស់លាស់ រវាងគម្រោងវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការនានា ដើម្បីកាត់បន្ថយការចំណាយថវិកា និងធនធានជាន់គ្នា។ ភាពជាម្ចាស់ និងតម្លាភាព៖ លើកកម្ពស់ការចូលរួមយ៉ាងសកម្មពីសហគមន៍ ក្នុងការកំណត់តម្រូវការជាក់ស្តែង និងតាមដានការអនុវត្តគម្រោងប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ពង្រឹងកិច្ចសហប្រតិបត្តិការ៖ បង្កើតទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋបាលឃុំ សង្កាត់ ជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕











