
ឯកឧត្តម ជា ចាន់ឌិន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជន ឆ្នាំ២០២៦ នៅស្រុកសាលាក្រៅ
ប៉ៃលិន៖ ឯកឧត្តម ជា ចាន់ឌិន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងជាប្រធានគណៈប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សខេត្ត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជន ថ្នាក់ក្រុង ស្រុក ឃុំ និងសង្កាត់ ប្រចាំឆ្នាំ២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។











