
ព័ត៌មាន ទទក ប៉ៃលិន(Video) : ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន បើកវេទិកាសាធារណៈដោះស្រាយកង្វល់ បញ្ហាប្រឈមជូនប្រជាពលរដ្ឋ
ព័ត៌មាន ទទក ប៉ៃលិន៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំវេទិកាសាធារណៈមួយ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន និង លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ដោយមានការចូលរួមពី អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។











