
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យបទបង្ហាញស្តីពីការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត នៅសាលប្រជុំសាលាខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើបទបង្ហាញស្តីពី ផែនការប្រើប្រាស់ដីទីក្រុង និងតំបន់ប្រជុំជន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។











