
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចូលរួមអបអរសាទរ «រុក្ខទិវា» និងដាំកូនឈើចំនួន ២,៥០០ដើម នៅស្រុកសាលាក្រៅ
ប៉ៃលិន៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌឹន គឹម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំមន្ត្រីប្រតិបត្តិ និងយុវជន កក្រក សរុបចំនួន ១៥រូប (ស្រី ១២រូប) ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា ២០២៦» ព្រមទាំងបានចូលរួមដាំដើមឈើចំនួន ២,៥០០ដើម ស្ថិតនៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពិធីដាំដើមឈើនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន។











