
មន្ទីរបរិស្ថានខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត របស់មន្ទីរបរិស្ថានខេត្តប៉ៃលិន នៅសាលប្រជុំភ្នំខៀវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីក្រោមឱវាទមន្ទីរជាច្រើនរូប។











