
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការលើកកម្ពស់ការងារផ្សព្វផ្សាយជាសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការលើកកម្ពស់ការងារផ្សព្វផ្សាយជាសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី ការលើកកម្ពស់ការងារផ្សព្វផ្សាយជាសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ













បាត់ដំបង៖ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញមោទកភាពចំពោះយុវជនត្រឹមជាសិស្សរៀនថ្នាក់ទី១០ ប៉ុន្តែមានសមត្ថភាពជជែកដេញដោល និងនិយាយជាសាធារណៈបានយ៉ាងល្អប្រសើរពិតជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានសក្ដានុពលរបស់ប្រទេសជាតិសម្រាប់ថ្ងៃអនាគត។


បាត់ដំបង: ប្រជាពលរដ្ឋក្រីក្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១០១គ្រួសារ រស់នៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារចុះជួយភូមិដាក់សសរ ដោយប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាបឋមសិក្សាដាក់សសរ ដោយមានការចូលរួមពី លោកស្រី ឡាច សុគន្ធាវី អនុក្រុមការងារចុះជួយភូមិដាក់សសរ តំណាងលោក សុវណ្ណ វិទិត្យា ប្រធានក្រុមការងារចុះជួយភូមិដាក់សសរ និងភូមិបឹងរាំង និងសហការី ព្រមទាំងអាជ្ញាធររដ្ឋបាលសង្កាត់ជាច្រើនរូបទៀត។


ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស ចុះពិនិត្យ វឌ្ឍនភាពស្ថានភាព និងការដាក់ឱ្យដំណើរការបម្រើសេវាសុខាភិបាលឡើងវិញ នៅមណ្ឌលសុខភាពព្រែកហ្លួង ខេត្តបាត់ដំបង បន្ទាប់ពីរងផលប៉ះពាល់ ដោយសារទឹកជំនន់។


បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អ្នករត់កង់បី និងម៉ូតូឌុប) ក្នុងខេត្តបាត់ដំបង ប្រមាណ៤៩៣នាក់ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។
