
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានគឺជាសង្គ្រាមមួយដ៏ស្រួចស្រាល់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានគឺជាសង្គ្រាមមួយដ៏ស្រួចស្រាល់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានគឺជាសង្គ្រាមមួយដ៏ស្រួចស្រាល់













បាត់ដំបង: ប្រជាពលរដ្ឋក្រីក្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១០១គ្រួសារ រស់នៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារចុះជួយភូមិដាក់សសរ ដោយប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាបឋមសិក្សាដាក់សសរ ដោយមានការចូលរួមពី លោកស្រី ឡាច សុគន្ធាវី អនុក្រុមការងារចុះជួយភូមិដាក់សសរ តំណាងលោក សុវណ្ណ វិទិត្យា ប្រធានក្រុមការងារចុះជួយភូមិដាក់សសរ និងភូមិបឹងរាំង និងសហការី ព្រមទាំងអាជ្ញាធររដ្ឋបាលសង្កាត់ជាច្រើនរូបទៀត។


ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេស ចុះពិនិត្យ វឌ្ឍនភាពស្ថានភាព និងការដាក់ឱ្យដំណើរការបម្រើសេវាសុខាភិបាលឡើងវិញ នៅមណ្ឌលសុខភាពព្រែកហ្លួង ខេត្តបាត់ដំបង បន្ទាប់ពីរងផលប៉ះពាល់ ដោយសារទឹកជំនន់។


បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អ្នករត់កង់បី និងម៉ូតូឌុប) ក្នុងខេត្តបាត់ដំបង ប្រមាណ៤៩៣នាក់ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។


បាត់ដំបង៖គម្រោងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងប្រវែងប្រមាណ១៤០គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់ដល់ខេត្តបន្ទាយមានជ័យត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះដោយចាប់ផ្ដើមពីស្រុកមោងឫស្សី។
