
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ១ ខែ តុលា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ១ ខែ តុលា ឆ្នាំ២០២៦

ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ១ ខែ តុលា ឆ្នាំ២០២៦













បាត់ដំបង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអមដំណើរពីលោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ មានប្រវែងសរុបជាង ២៤គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ក្រោយរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីទឹកជំនន់ភ្លៀង។


បាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការកាតព្វកិច្ចយោធាខេត្ត បានដឹកនាំប្រតិភូអមដំណើរ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យផ្ទាល់លើដំណើរការទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។


បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង បានចុះអនុវត្តសកម្មភាពអប់រំសុខភាព ចែកមុងជ្រលក់ថ្នាំ និងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់អ្នកចូលព្រៃ នៅស្រុកសំឡូត ក្នុងគោលបំណងពង្រឹងការការពារប្រជាពលរដ្ឋ ដែលមានហានិភ័យ និងទប់ស្កាត់ការកើតជំងឺគ្រុនចាញ់ឡើងវិញ ។


បាត់ដំបង ៖ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិសង្កែ បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ដែលបានជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាពលើផ្លូវហាយវៃ ក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ។
