
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦៖













បាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការកាតព្វកិច្ចយោធាខេត្ត បានដឹកនាំប្រតិភូអមដំណើរ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យផ្ទាល់លើដំណើរការទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមក្រុង-ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។


បាត់ដំបង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង បានចុះអនុវត្តសកម្មភាពអប់រំសុខភាព ចែកមុងជ្រលក់ថ្នាំ និងផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ដល់អ្នកចូលព្រៃ នៅស្រុកសំឡូត ក្នុងគោលបំណងពង្រឹងការការពារប្រជាពលរដ្ឋ ដែលមានហានិភ័យ និងទប់ស្កាត់ការកើតជំងឺគ្រុនចាញ់ឡើងវិញ ។


បាត់ដំបង ៖ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិសង្កែ បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ដែលបានជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាពលើផ្លូវហាយវៃ ក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ។


បាត់ដំបង ៖ ផ្លូវលេខ១២១ មួយខ្សែ ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កំពុងត្រូវបានក្រុមការងារបច្ចេកទេស ផ្លូវថ្នល់កំពុងធ្វើការភ្ជួរ ឈូសឆាយ កិនកៀរពង្រាប ដើម្បីស្ថាបនាជាផ្លូវបេតុង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ។
