
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវមានវិន័យ និងការទទួលខុសត្រូវចំពោះការងារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវមានវិន័យ និងការទទួលខុសត្រូវចំពោះការងារ។ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក - TVK

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវមានវិន័យ និងការទទួលខុសត្រូវចំពោះការងារ។ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក - TVK













បាត់ដំបង៖គម្រោងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងប្រវែងប្រមាណ១៤០គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់ដល់ខេត្តបន្ទាយមានជ័យត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះដោយចាប់ផ្ដើមពីស្រុកមោងឫស្សី។


បាត់ដំបង៖យុវជននៅខេត្តបាត់ដំបងផុសផុលខ្លាំងមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់ ដើម្បីចាប់ឱកាសចូលរួមរៀនសូត្រ ហ្វឹកហាត់ និងអភិវឌ្ឍខ្លួនសំដៅរួមចំណែកបំពេញកាតព្វកិច្ចចំពោះជាតិ។


បាត់ដំបងៈ ព្រះចៅអធិការ និងគណៈកម្មការអាចារ្យ ព្រមទាំងពុទ្ធបរិស័ទ វត្តសរភ្យារាម ហៅវត្តសូភី តែងតែរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ ក្នុងការថែរក្សា នូវព្រះពុទ្ធសាសនាឱ្យបានភ្ជាប់ខ្ជួន ទៅតាមគន្លងប្រពៃណីខ្មែរ។ វត្តសរភ្យារាម ហៅវត្តសូភី មានទីតាំងស្ថិតនៅក្នុងភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង វត្តសរភ្យារាម ហៅវត្តសូភី នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងវេនទី៦ មានពុទ្ធបរិស័ទមកចូលរួមកម្មវិធីបុណ្យជាហូរហែរ ដោយបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួនយកមកប្រគេនដល់ព្រះសង្ឃ នឹងសូមឧទ្ទិសបួងសួងទៅដល់ញាតិការទាំងប្រាំពីសន្តាន ដែលបានចែកឋានទៅហើយសូមមកទទួលនូវផល្លាអានិសង្ឃនេះកុំបីអាក់ខានឡើយ។


បាត់ដំបង៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអមដំណើរពីលោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២ខ្សែ មានប្រវែងសរុបជាង ២៤គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ក្រោយរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីទឹកជំនន់ភ្លៀង។
