
វេទិកា CUS ប្រចាំឆ្នាំ២០២៦ ស្តីពី ការកសាងអាជីព និងការសិក្សាពេញមួយជីវិត
បាត់ដំបង៖ សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ បានរៀបចំវេទិកា CUS ប្រចាំឆ្នាំ២០២៦ ស្តីពីការកសាងអាជីព និងការសិក្សាពេញមួយជីវិត ដោយមានការអញ្ជើញចូលរួមពី បណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា លោក លោកស្រី វាគ្មិនកិត្តិយសមកពីវិស័យរដ្ឋ និងឯកជន ព្រមទាំងនិស្សិតជាច្រើនរូបទៀត។










