
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ជូនពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ស្ថិតនៅចំណុចស្តុបចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។











