
លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ លើកទី២ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
បាត់ដំបង៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ លើកទី២ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង លោក លោកស្រី អភិបាលរងក្រុងស្រុក កងកម្លាំងទាំងបីប្រភេទ តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីរៀបចំការបោះឆ្នោតជាច្រើនរូបទៀត។









