
ផលប៉ះពាល់លើវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ និងយុទ្ធសាស្ត្រស្តារឡើងវិញ ក្រោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង
ប្រធានបទ៖ «ផលប៉ះពាល់លើវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ និងយុទ្ធសាស្ត្រស្តារឡើងវិញ ក្រោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង »

ប្រធានបទ៖ «ផលប៉ះពាល់លើវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ និងយុទ្ធសាស្ត្រស្តារឡើងវិញ ក្រោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង »













បាត់ដំបង៖ រដ្ឋបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដី សម្រាប់ភូមិចំនួន ១២ ក្នុងឃុំព្រែកជីក និងឃុំព្រៃត្រឡាច ស្រុករុក្ខគិរី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។


បាត់ដំបង៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ចាត់តំណាងក្រុមការងារអនុសាខា ដឹកនាំដោយលោកស្រី សួង ស៊ីណា អនុប្រធានអនុសាខាស្រុកព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បាននាំយកសម្ភារគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពកុមារា និងកុមារី ២នាក់បងប្អូន ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់លង់ទឹក។


បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋដែលធ្វើដំណើរវិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តការងារ និងប្រកបរបរចិញ្ចឹមជីវិត បន្ទាប់ពីបានធ្វើដំណើរមកជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ តាមរយៈសេវារថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាល ដែលមានចំណតស្ថិតនៅផ្សារទំនើប ភួ ពុយ ក្នុងខេត្តបាត់ដំបង។


បាត់ដំបង ៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង ដឹងយ៉ាងដូច្នេះថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ ដែលបានមកទស្សនាកម្សាន្ត ក្នុងខេត្តបាត់ដំបង នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១២ ខែតុលា ឆ្នាំ២០២៦ នេះ សរុបទាំងអស់មានចំនួន ១០៤,៣៣២ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១០៣,៩៤០ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៣៩២នាក់ ។
