
ឯកឧត្តម សុខ លូ នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែតផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងជាង១៣០០គ្រួសារបន្ថែមទៀត
បាត់ដំបង៖នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមការងារស្បៀងបន្ទាន់ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៣២៤គ្រួសារនៅក្នុងស្រុករុក្ខគិរី មោងឫស្សី គាស់ក្រឡ និងក្រុងបាត់ដំបង។









