
លោក យី សុងគី អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកប្រចាំភូមិភាគ
បាត់ដំបង៖ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកប្រចាំភូមិភាគខេត្តបាត់ដំបង កាលពីថ្ងៃចន្ទ ៧កើត ខែ កត្តិក ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីលានកីឡាប៊ូល និងប៉េតង់ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។









