
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បន្តបើកដំណើរការផ្ដល់សេវាជូនពលរដ្ឋជាប្រចាំ លើការចុះបញ្ជីយានយន្ត បណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)
បាត់ដំបង៖ យោងតាមរបាយការណ៍ស្តីពីសកម្មភាពអនុវត្តការងារប្រចាំថ្ងៃរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរបានខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងម្ចាស់យានយន្តលើផ្នែកសំខាន់ៗចំនួន ៣ រួមមាន ការងារចុះបញ្ជីយានយន្ត ការផ្តល់បណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)។











