កម្មវិធី ដំណឹងផ្សេងៗ (ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦)

បាត់ដំបង៖ កាលពីថ្ងៃអង្គារ ៨ កើត ខែ កត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ មានការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង ស្មើនឹង ៥បន្ទប់ ព្រមទាំងសមិទ្ធផលនានាក្នុងបរិវេណសាលាបឋមសិក្សាសិលាមានជ័យ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

បាត់ដំបង៖ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការប្រើប្រាស់ទឹក និងការបង្កបង្កើនផលរបស់ប្រជាកសិករ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) «ដូនទាវ» ដែលមានទីតាំងស្ថិតនៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

បាត់ដំបង៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីសិក្សា និងគោលការណ៍ណែនាំសម្រាប់កម្មវិធីអប់រំផ្លូវការ លើជំនាញអភិបាលកិច្ច និងអភិវឌ្ឍន៍មូលដ្ឋាន របស់ក្រសួងមហាផ្ទៃ។

កម្មវិធីសាលារៀនជំនាន់ថ្មី នៅខេត្តបាត់ដំបង