
មន្ទីរព័ត៌មានខេត្តបាត់ដំបង ជំរុញឱ្យមន្ទីរ-អង្គភាពជុំវិញខេត្ត ពង្រឹងការគ្រប់គ្រងសាធារណមតិ និងបង្កើតបណ្តាញសង្គមបន្ថែម ដើម្បីឆ្លើយតបព័ត៌មានមិនពិត
បាត់ដំបង៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង បានបើកកិច្ចប្រជុំជាមួយមន្ត្រីបច្ចេកទេស និងមន្ត្រីទទួលបន្ទុកគ្រប់គ្រងបណ្តាញសង្គម នៃមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ដើម្បីពង្រឹងកិច្ចសម្របសម្រួលព័ត៌មាន និងការគ្រប់គ្រងសាធារណមតិក្នុងខេត្ត។ កិច្ចប្រជុំនេះមានអ្នកចូលរួមប្រមាណជិត ៦០ នាក់ មកពី ៣២ មន្ទីរ-អង្គភាព ព្រមទាំងជំរុញឱ្យមានការបង្កើតគណនីបណ្តាញសង្គមបន្ថែម ដើម្បីឆ្លើយតបនឹងការវាយប្រហារ និងព័ត៌មានមិនពិតនានាឱ្យបានទាន់ពេលវេលា។











