
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដោយមានវិធានបីកុំ មួយការពារ
បាត់ដំបង៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ រៀបចំឡើង ក្នុងគោលបំណងធំ គឺការពង្រឹងអក្ខរកម្មព័ត៌មាន នឹងប្រព័ន្ធផ្សព្វផ្សាយ ដោយមានវិធានបីកុំមួយការពារ នេះជាការលើកឡើង របស់ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តបាត់ដំបង កាលព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង តំណាងប្រធាន មន្ទីរអប់រំ យុវជន កីឡាខេត្ត លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។









