
អភិបាលខេត្តបាត់ដំបងណែនាំ មិនឱ្យអាជីវករតម្លើងថ្លៃអំឡុងពេលបាក់ឌុប ខណៈរដ្ឋបាលខេត្តត្រៀមទីតាំងស្នាក់នៅឥតគិតថ្លៃជូនសិស្សដែលពុំមានលទ្ធភាព
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានទាំងអស់ក្នុងក្រុងបាត់ដំបង មិនឱ្យតម្លើងថ្លៃសេវាកម្ម និងម្ហូបអាហារជាដាច់ខាត ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃ ដើម្បីសម្រួលដល់បេក្ខជន និងអាណាព្យាបាល។











