
គ្រួសារងាយរងគ្រោះបំផុត ចំនួន៦គ្រួសារ នៅឃុំរបស់មង្គល ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
បាត់ដំបង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី ដឹកនាំដោយលោក ឡុង សុភឺន ប្រធានគណៈកម្មាធិការអនុសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋ ងាយរងគ្រោះ (ចាស់ជរា ស្រ្តីមេម៉ាយកូនច្រើន គ្រួសាទីទ័លក្រ ដើម្បីសម្រាលជីវភាព រស់នៅប្រចាំថ្ងៃ ចំនួន៦គ្រួសារ មកពីភូមិចំនួនពីរ ក្នុងឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។











