
ការផ្តល់សេវា ច្រកចេញចូល តែមួយ រដ្ឋបាលក្រុងបាត់ដំបង
ការផ្តល់សេវា ច្រកចេញចូល តែមួយ រដ្ឋបាលក្រុងបាត់ដំបង

ការផ្តល់សេវា ច្រកចេញចូល តែមួយ រដ្ឋបាលក្រុងបាត់ដំបង













បាត់ដំបង៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀង ព្រមទាំងរៀបចំផែនការឆ្លើយតបក្នុងវិស័យកសិកម្ម នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ។


បាត់ដំបងៈ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ប៊ី សុភាព ប្រធានគណៈកម្មាធិការសាខាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ បានចាត់ក្រុមការងារអនុសាខាដឹកនាំដោយ លោក ហឿន ឌឿ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកនិងសហការី ដោយមានការនិមន្តចូលរួមពី ព្រះបញ្ញាកោសល្យ សឿប វណ្ណៈ ព្រះគ្រូលេខាធិការអនុគណស្រុក និងជាអនុប្រធានកិត្តិយសអនុសាខាស្រុក បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ (ឆេះផ្ទះ) គឺ លោក ម៉ោង ម៉ាប់ (អាយុ ៦៣ឆ្នាំ) ដែលបានជួបគ្រោះមហន្តរាយកាលពីវេលាម៉ោង ០០:១៥នាទី រំលងអធ្រាត្រ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៥ ភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។


@ វេលាម៉ោងៈ ១០ ដល់ ១១ ថ្ងៃត្រង់ (ថ្ងៃ សុក្រ ទី ០៩ ខែ តុលា ឆ្នាំ ២០២៦) @ Call in: : ០១០ ៤៦ ២០០៦ / ០៨៨ ៨៤៦ ២០០៦


ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមរយៈរថយន្តក្រុងដោយឥតគិតថ្លៃផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា ពីរាជធានីភ្នំពេញ-បាត់ដំបង ពីបាត់ដំបង-ភ្នំពេញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ 📍ចំណតនៅផ្សារ ភួ ពុយ ក្រុងបាត់ដំបង ០៩ តុលា ២០២៦
