
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អ្នករត់កង់បី និងម៉ូតូឌុប) ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (អ្នករត់កង់បី និងម៉ូតូឌុប) ក្នុងខេត្តបាត់ដំបង ប្រមាណ៤៩៣នាក់ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។










