
ក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ បាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម មូល ធន ប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ និងឯកឧត្តម ទេព ហន អនុប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ ព្រមទាំងសហការី បាននាំយកអំណោយមនុស្សធម៌ មានគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ រស់នៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណវត្តបឹងរាំង។











