
រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីរាប់បាត្រក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តសង្កែវារ ស្រុកបវេល
បាត់ដំបង៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ពិធីរាប់បាត្រក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១៤ របស់រដ្ឋបាលខេត្តបាត់ដំបង ត្រូវបានរៀបចំឡើងនៅបរិវេណវត្តសង្កែវារ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្ត។









