
មន្ទីរសុខាភិបាលខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរទិវាទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម»
បាត់ដំបង៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ «ទិវាទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ឆ្នាំ២០២៦» ក្រោមប្រធានបទផ្លូវការ «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម» ក្នុងគោលបំណងជំរុញសកម្មភាពអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ការពារ និងកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺទឹកនោមផ្អែមនៅក្នុងសហគមន៍ ។











