
ប្រតិបត្តិករទឹកស្អាត ជាង១០០នាក់ មកពីខេត្តចំនួន៤ ផ្សេងគ្នា ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព អំពីការគ្រប់គ្រង និងរៀបចំធ្វើផែនការផលិតកម្ម អាជីវកម្មប្រចាំឆ្នាំ និងផែនការរយៈពេល៥ឆ្នាំ នៅខេត្តបាត់ដំបង
បាត់ដំបង ៖ ប្រតិបត្តិករទឹកស្អាតក្នុងវិស័យឯកជនជាង១០០នាក់ នៃខេត្តចំនួន៤ផ្សេងៗគ្នា មានខេត្តបាត់ដំបង កំពង់ឆ្នាំង ប៉ៃលិន និងខេត្តពោធិសាត់ បានមកទទួលការបណ្តុះបណ្តាល ដើម្បីធ្វើការពង្រឹងសមត្ថភាពស្តីពីការគ្រប់គ្រង និងរៀបចំធ្វើផែនការផលិតកម្ម អាជីវកម្មប្រចាំឆ្នាំ និងផែនការរយៈពេល៥ឆ្នាំ ២០២៦-២០៣០ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង ។











