
ចរចាតម្លៃតាម Telegram ណាត់ជួបនៅផ្ទះសំណាក់ រួចយកកាំបិតភ្ជង់ ចងដៃ-ជើង រុំមាត់ បង្ខំយកកូដ ABA ហើយចាក់សោបង្ខាំងទុកចោល
បាត់ដំបង៖ ករណីលួចដោយប្រើហិង្សា និងបង្ខាំងមនុស្សចំនួន ០២ ករណី ដែលបានកើតឡើងនៅផ្ទះសំណាក់ក្នុងក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានហើយ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។









