
បេក្ខជននៅខេត្តបាត់ដំបង បានមកចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង១០ សីហា ២០៦ នៅតាមមណ្ឌលនានា ប្រកបទៅដោយទឹកមុខសប្បាយរីករាយ
បាត់ដំបង៖ នៅថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡង ១០ សីហា ២០២៦ បេក្ខជននៅខេត្តបាត់ដំបង បានភ្ញាក់ពីព្រលឹមស្រាងៗមកចូលរួមប្រឡងគ្រប់ៗគ្នា នៅតាមមណ្ឌលនានា នៃក្រុងបាត់ដំបង ប្រកបទៅដោយទឹកមុខសប្បាយរីករាយ និងមានអាណាព្យាបាល របស់បេក្ខជន ចាំលើកទឹកចិត្តឱ្យពួកគាត់មានស្មារតី ក្នុងការប្រឡង ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរ។










