
ឯកឧត្តម សុខ លូ អញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូបសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦
បាត់ដំបង៖នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូបសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៦នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង។










