
ខេត្តបាត់ដំបង មានបេក្ខជនជាង៩ពាន់នាក់ បានចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ
បាត់ដំបង ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា BacII ឆ្នាំ២០២៦ នេះ ខេត្តបាត់ដំបង មានបេក្ខជនសរុបជាង ៩ ពាន់នាក់បានចូលរួមប្រឡង និងមានមណ្ឌលប្រឡងសរុបចំនួន១៤មណ្ឌល ដោយ ចែកចេញជា៣៨០បន្ទប់ នាសម័យប្រឡងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។










