
ថ្ងៃទី១នៃការប្រឡងបាក់ឌុប ខេត្តបាត់ដំបង មានបេក្ខជនអវត្តមានចំនួន ៦៧នាក់ ខណៈបេក្ខជនចំនួន៤នាក់ មានជំងឺគ្រុនឈាម និងគ្រុនពោះវៀន
បាត់ដំបង ៖ ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា BacII ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ខេត្តបាត់ដំបង អវត្តមានបេក្ខជន ចំនួន៦៧នាក់ ក្នុងចំណោមបេក្ខជនសរុបទាំងអស់ជាង ៩ពាន់នាក់ ខណៈបេក្ខជនមានបញ្ហាសុខភាពចំនួន៤នាក់ ។










