
គណៈកម្មាធិការជាតិសិក្ខាសាលាផ្សព្វផ្សាយ "សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម" ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល
ការចុះផ្សព្វផ្សាយ “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម” ពិតជាមានសារសំខាន់ណាស់ ដើម្បីពង្រឹង និងលើកកម្ពស់ ការយល់ដឹងជាយុទ្ធសាស្ត្រ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារប្រឆាំងភេរវកម្ម បង្កើនប្រសិទ្ធភាព និងពង្រឹងយន្តការ សម្របសម្រួលការងារ រវាងស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការឆ្លើយតប និងទប់ស្កាត់រាល់សញ្ញាណ ឬ ហានិភ័យផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។











