
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យគម្រោងសាងសង់អគារសិក្សាចំនួន ០៣សាលា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលកំពុងសាងសង់នៅក្រុងអរិយក្សត្រ
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យ ដឹងថា៖ គម្រោងសាងសង់អគារសិក្សាថ្មីនេះ គឺមានសារៈសំខាន់ខ្លាំង ក្នុងការបង្កើនសមត្ថភាពទទួលសិស្ស និងបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព សមរម្យ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយអគារសិក្សានេះដែរ ក៏នឹងរួមចំណែកពង្រីកវិស័យអប់រំ និងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងតំបន់ ដែលមានតម្រូវការកើនឡើងជារាងរាល់ឆ្នាំផងដែរ។











