
រដ្ឋបាលក្រុងបាត់ដំបង សហការជាមួយសង្កាត់ស្វាយប៉ោ និងសង្កាត់រតនៈ ចុះរៀបចំអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ អ្នកលក់ដូរបណ្តោះអាសន្ន លក់ដូរចល័ត តាមទីសាធារណៈ ក្នុងក្រុងបាត់ដំបង
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង សហការជាមួយសង្កាត់ស្វាយប៉ោ និងសង្កាត់រតនៈ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចុះរៀបចំអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ អ្នកលក់ដូរបណ្តោះអាសន្ន លក់ដូរចល័ត តាមទីសាធារណៈ ក្នុងក្រុងបាត់ដំបង ចំនួនពីរទីតាំង ទីតាំងទី១ នៅតាមបណ្តោយផ្លូវលេខ១ និងទីតាំងទី២ នៅតាមបណ្តោយផ្លូវមុខវត្តកណ្តាល។











