
ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនាខេត្ត អញ្ជើញចូលរួមដាំកូនឈើចំនួន ១៤០០ដើម នៅសង្ឃមណ្ឌលបរិស្ថាន (ព្រៃសង្ឃវន)ខេត្តប៉ៃលិន
លោក ង៉ែត ច័ន្ទរតនៈ ប្រធានការិយាល័យ ពុទ្ធិកសិក្សា និងបណ្ណាល័យ រួមជាមួយក្រុមការងារមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអញ្ជើញចូលរួមដាំកូនឈើ នៅសង្ឃមណ្ឌលបរិស្ថាន (ព្រៃសង្ឃវន) ដែលស្ថិតនៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន៕ អត្ថបទ កែ សំបូរ ប្រភព មន្ទីរធអម្មការ និងសាសនាខេត្តប៉ៃលិន










