
អាជ្ញាធរសង្កាត់បយ៉ាខា ដឹកនាំកម្លាំងយុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ១០០នាក់ ចុះធ្វើអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ
ប៉ៃលិន៖ លោកស្រី ចក់ ណែត ចៅសង្កាត់បយ៉ាខា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំកម្លាំងចម្រុះ មានៈ ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល លោក-លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងលោកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១១២នាក់ (ស្រី ៥៥នាក់) ចុះយុទ្ធនាការធ្វើអនាម័យបរិស្ថាន រើសសំរាម កាប់ស្មៅ និងកាត់ឆ្ការព្រៃដែលទ្រុបទ្រោមគ្របលើចិញ្ចើមផ្លូវ នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។










