
ប្រជាពលរដ្ឋនៅចំណុចស្ដៅ៣ ឃុំស្ដៅ ស្រុកសេសាន ជាង២០០ គ្រួសារ ទទួលបានមុងដើម្បីប្រើប្រាស់ការពារសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺដែលអាចបណ្តាលមកពីមូស
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋរស់នៅចំណុចស្ដៅ៣ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន ២១៧ គ្រួសារ បានទទួលមុងចំនួន ២១៧ មុង ដើម្បីប្រើប្រាស់ការពារសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺដែលអាចបណ្តាលមកពីមូសខាំ ជាពិសេសក្នុងរដូវវស្សាដែលសកម្មភាពមូសមានការកើនឡើង។











