
លោកជំទាវ មាន សំអាន អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល ៖ នារីគ្រប់រូបត្រូវមានសាមគ្គីភាពល្អ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងខិតខំប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួន
ខេត្តស្ទឹងត្រែង៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និង ក្រុមចលនាស្ត្រីខេត្តស្ទឹងត្រែង នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង។











