
ខេត្តមណ្ឌលគិរី ប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ «ខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។











