
វេទិកាផ្សព្វផ្សាយនៅសហគមន៍ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្តាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
េត្តមណ្ឌលគិរី ៖ ដើម្បីជំរុញដល់អាណាព្យាបាល ជាពិសេសអ្នកម្តាយក្នុងការអប់រំកូនៗ ចៀសឆ្ងាយពីគ្រឿងញៀន ក្រសួងកិច្ចការនារី បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំវេទិកាផ្សព្វផ្សាយនៅសហគមន៍ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ក្នុងការទប់ស្តាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្រោមអធិបតីភាពលោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរកិច្ចការនារីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ឋ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនរូប។ ពិធីខាងលើបានប្រារព្ឋឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕











