
រដ្ឋបាលខណ្ឌ៧មករា បើកការដ្ឋានសាងសង់ផ្លូវបេតុង និងប្រព័ន្ធលូថ្មី ជុំវិញផ្សារសេរីភាព
រដ្ឋបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ និងប្រព័ន្ធលូរំដោះទឹកថ្មី តាមបណ្ដោយផ្លូវលេខ១៣៧ ជុំវិញផ្សារសេរីភាព ស្ថិតក្នុងភូមិ១ និងភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។











