
ជនល្មើស ឆេង ភិរុណ បានចូលខ្លួនសារភាព និងត្រឡប់ពីវៀតណាមមកកម្ពុជាវិញតាមច្រកអន្តរជាតិបាវិត ដើម្បអនុវត្តទោសតាមច្បាប់
យោងតាមបទបញ្ជា និងការអំពាវនាវយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកសរ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យជនល្មើសឈ្មោះ ឆេង ភិរុណ ចូលខ្លួនសារភាព និងត្រឡប់មកកម្ពុជាវិញដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ជនល្មើសបានសម្រេចចិត្តត្រឡប់ចូលស្រុកវិញហើយ។











