
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ឧបករណ៍បច្ចេកទេសជូនបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សម្ភារឧបករណ៍បច្ចេកទេស រួមមាន កាមេរ៉ា កុំព្យូទ័រយួរដៃ (Laptop) និងឧបករណ៍សម្ភារបន្ទាប់បន្សំផ្សេងៗទៀត ជូនដល់តំណាងមន្ទីរព័ត៌មានរាជធានី-ខេត្ត ការផ្តល់ជូនសម្ភារបច្ចេកទេសទាំងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បំពាក់បំប៉នមធ្យោបាយធ្វើដំណើរ និងឧបករណ៍ការងារជាក់ស្តែង ជូនដល់មន្ត្រីព័ត៌មាននៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនប្រសិទ្ធភាព និងភាពរហ័សទាន់ហេតុការណ៍ក្នុងការប្រមូល និងផលិតព័ត៌មានបម្រើជូនសាធារណជន៕











