រយៈពេល៣ខែ នៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មាន បានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដល់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាជាង ៤០ សាលា
(ភ្នំពេញ)៖ យុទ្ធនាការ«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បន្ទាប់ពីបានបើកដំណើរការជាផ្លូវការ រយៈពេលប្រមាណ៣ខែ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មាន បានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដល់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាជាង ៤០ សាលា គ្របដណ្តប់លើ ១៤ រាជធានី-ខេត្ត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីការប្រើប្រាស់ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាស ដែលឯកឧត្តម បានធ្វើបទបង្ហាញស្តីពី «ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ។
Pailin provincial dept. of information Read More